complete/YouTube episode/99 quality/Videos

1. បើកទំព័មេរៀន YouTube

ក្នុងពិភពឌីជីថលសព្វថ្ងៃ មនុស្សរាប់លាននាក់កំពុងចំណាយពេលរៀងរាល់ថ្ងៃលើ YouTube ដើម្បីស្វែងរកចំណេះដឹង កម្សាន្ត និងចំណាយពេលវេលាជាច្រើនសម្រាប់ការរៀនសូត្រ។ តែអ្វីដែលមនុស្សជាច្រើនមិនទាន់ដឹងគ្រប់គ្នាគឺ YouTube មិនត្រឹមតែជាកន្លែងមើលវីដេអូប៉ុណ្ណោះទេ។ វាជាវេទិកាដែលអាចបំលែងជាផ្លូវរកចំណូលដល់រឹងមាំបាន ប្រសិនបើអ្នកដឹងពីវិធីប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកមានគំនិតច្នៃប្រឌិត ចង់ចែករំលែកចំណេះដឹង ឬចង់បង្ហាញអំពីជីវិតប្រចាំថ្ងៃរបស់អ្នក ក៏អាចបង្កើតអាជីវកម្មតាម YouTube បាន។ មេរៀនទី១ នេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់អ្នកទាំងអស់គ្នា។

2. YouTube ជាអ្វី?

  • 2005 បង្កើតឡើង ហើយក្លាយជាវេទិកាវីដេអូធំបំផុតលើពិភពលោក។
  • រាល់ថ្ងៃមានការបង្ហោះវីដេអូជាង 720,000 ម៉ោង
  • ជាម៉ាស៊ីនស្វែងរកធំបំផុតទី២ បន្ទាប់ពី Google។
នេះបង្ហាញថា YouTube មិនមែនគេហទំព័រទូទៅទេ ប៉ុន្តែជាទីផ្សារដ៏ធំមួយ ដែលមានទស្សនិកជនរាប់លានកំពុងរង់ចាំមាតិកាថ្មី។

3. ហេតុអ្វីបានជា YouTube មានសក្តានុពលរកចំណូល?

  • AdSense – ត្រូវឆ្លងកាត់ 1,000 Subscribers និង 4,000 Hours Watch Time។
  • Affiliate Marketing – ដាក់ Link ផលិតផល ខាងក្រោមវីដេអូ។
  • Sponsorships – ក្រុមហ៊ុនទាក់ទងអ្នកឲ្យផ្សាយផលិតផល។
  • Merchandise – លក់អាវ កាបូប ឬសម្ភារៈជាមួយ Logo។
  • Courses & Services – ប្រើវីដេអូទាក់ទាញសិស្ស ឬអតិថិជនថ្មី។

4. YouTube សម្រាប់អ្នកណា?

  • អ្នកគ្រប់គ្នា មិនចាំបាច់ជាមនុស្សល្បីឬមានបច្ចេកទេសខ្ពស់។
  • ចាប់ផ្តើមពីវីដេអូសាមញ្ញៗ៖ Cooking, Travel Vlog, Coding, Entertainment។

5. ជំហានដំបូងសម្រាប់អ្នកចង់ចាប់ផ្តើម

  • បង្កើត Google Account
  • បង្កើត YouTube Channel
  • កំណត់ឈ្មោះ និង Logo
  • ថតវីដេអូ (ចាប់ផ្តើមសិន មិនចាំបាច់ Perfect)
  • រៀនពីអ្នកដទៃ តែរកស្ទាយផ្ទាល់ខ្លួន

6. សារសំខាន់ក្នុងមេរៀនទី១

  • YouTube មិនមែនសម្រាប់ក្រុមហ៊ុនធំៗប៉ុណ្ណោះទេ — អ្នកណាក៏ចាប់ផ្ដើមបាន។
  • ចាប់ផ្ដើមពីចំណេះដឹង ឬចំណង់ចំណូលចិត្ត។
  • ភាពទៀងទាត់អាចបំលែងវាជាអាជីព។

7. វីដេអូមេរៀន

តាមដានយើងខ្ញុំ

YouTube Logo
YouTube Channel Sub:
YouTube Channel
Facebook Page:
Facebook Page
TikTok:
TikTok
Website:
Website
App Mobile:
App Mobile

© 2025 - មេរៀន YouTube Lesson 1 | បង្កើតដោយ NEAM VEY TECH